ព្រះត្រៃបិដក ភាគ ៦៨

 [៣៣​] ពាក្យ​ថា​ មានស្មារតី ប្រព្រឹត្តទៅ​យ៉ាងនេះ​ គឺ​បុគ្គល​មានស្មារតី ដឹងខ្លួន​យ៉ាងនេះ​ ត្រាច់​ទៅ ត្រាច់​ទៅ​ផ្សេង​ៗ ដើរទៅ ប្រព្រឹត្តទៅ រក្សា យាត្រា​ យាត្រា​ទៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មានស្មារតី​ប្រព្រឹត្តទៅ​ យ៉ាងនេះ។
 [៣៤​] ពាក្យ​ថា វិញ្ញាណ​ទើប​រលត់ បាន​ដល់ វិញ្ញាណ​ដែល​ប្រកបដោយ​បុញ្ញាភិសង្ខារ​ វិញ្ញាណ​ដែល​ប្រកបដោយ​អបុញ្ញាភិសង្ខារ​ វិញ្ញាណ​ដែល​ប្រកប​ដោយ​អានេ​ញ្ជា​ភិ​សង្ខារ​ រលត់ ស្ងប់ អស្តង្គត​ រំងាប់ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) វិញ្ញាណ​ទើប​រលត់។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
កាល​បុគ្គល​មិន​រីករាយ​ ចំពោះ​វេទនា​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ មានស្មារតី​ប្រព្រឹត្តទៅ​យ៉ាងនេះ​ វិញ្ញាណ​ទើប​រលត់។

 លុះ​ចប់​គាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ សូម​ព្រះមានព្រះភាគ​ជា​សាស្ដា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​សូម​ជា​សាវ័ក។

ចប់ ឧទយ​មាណវ​កប្ប​ញ្ហា​និ​ទេ្ទស ទី១៣។

ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637356952767418985
ទៅកាន់ទំព័រ៖