ព្រះត្រៃបិដក ភាគ ០៧
ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់ចោលនូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា
(១)។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភទ្ទិយភិក្ខុ មិនសមបើនឹងខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើងមានបការផ្សេងៗ គឺ ធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាល
(១) អដ្ឋកថា កែមហាខន្ធកៈ ពន្យល់សេចក្តីថា អធិសីល បានខាងបាតិមោក្ខសីល។ អធិចិត្ត បានខាង សមាធិភាវនាជាលោកិយ។ អធិប្បញ្ញា បានខាងមគ្គភាវនាជាលោកុត្តរ។
ID: 636830040006785828
ទៅកាន់ទំព័រ៖