ព្រះត្រៃបិដក ភាគ ០៧
លះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្មៅ មិនត្រូវពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវពាក់ទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូក មិនត្រូវពាក់ទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វ មិនត្រូវពាក់ទ្រនាប់ជើងមាស មិនត្រូវពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវពាក់ទ្រនាប់ជើងកែវមណី មិនត្រូវពាក់ទ្រនាប់ជើងកែវពិទូរ្យ មិនត្រូវពាក់ទ្រនាប់ជើងកែវផ្លេក មិនត្រូវពាក់ទ្រនាប់ជើងសម្រិត មិនត្រូវពាក់ទ្រនាប់ជើងកែវកញ្ចក់ មិនត្រូវពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុ
ID: 636830040523365375
ទៅកាន់ទំព័រ៖