ព្រះត្រៃបិដក ភាគ ០៧
[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹកម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹកដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលស្លឹកទាំងនោះ ហើយទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៧៩] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លែឈើជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ
ID: 636830054121953170
ទៅកាន់ទំព័រ៖