ព្រះត្រៃបិដក ភាគ ០៧
[៨១] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអំបិលជាភេសជ្ជៈ គឺអំបិលកើតក្បែរឆ្នេរសមុទ្ទ មានបែបដូចដីខ្សាច់ អំបិលមានពណ៌ខ្មៅ (អំបិលប្រក្រតី) អំបិលមានពណ៌ស កើតលើភ្នំ អំបិលដែលមានពន្លកដុះអំពីផែនដី (អំបិលដែលកើតអំពីអាចម៍ដីមានរសប្រៃ) អំបិលមានពណ៌ក្រហមដែលគេចំអិនជាមួយនឹងគ្រឿងសម្ភារៈទាំងពួង ម្យ៉ាងទៀត អំបិលដទៃណាដែលជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលអំបិលទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ កើតបូសធំ។ ចីវរដែលប្រឡាក់ដោយទឹករំអិល ក៏ជាប់ស្អិតនៅនឹងកាយរបស់ព្រះវេលដ្ឋសីសៈនោះ។ ពួកភិក្ខុក៏យកទឹកទៅលាបចីវរនោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក បានទតឃើញភិក្ខុទាំងនោះកំពុងយកទឹកទៅលាបចីវរទាំងនោះឲ្យសើមៗ ហើយបកចេញ លុះទតហើយ
ID: 636830054700606267
ទៅកាន់ទំព័រ៖