ព្រះត្រៃបិដក ភាគ ០៧

គោតម​ទ្វារ​ ​នឹង​ឆ្លងស្ទឹង​គង្គា​ ​តាម​កំពង់​ណា​ ​កំពង់​នោះ​ ​នឹង​បាន​ឈ្មោះថា​ ​គោតម​តិ​ត្ថ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ចេញ​ ​តាម​ទ្វារ​ណា​ ​ទ្វារ​នោះ​ក៏​ឈ្មោះថា​ ​គោតម​ទ្វារ​ ​ជា​ប្រាកដ​ ​(​ដល់​សព្វថ្ងៃ​នេះ​)​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ចូល​ទៅកាន់​ស្ទឹង​គង្គា​។​ ​ស្ទឹង​គង្គា​មាន​ទឹក​ពេញ​ប្រៀប​ ​ត្រឹម​ស្មើនឹង​មាត់ច្រាំង​ ​ល្មម​សត្វ​ក្អែក​ ​ឱន​ផឹក​បាន​។​ ​មនុស្ស​ពួក​ខ្លះ​ ​រក​ទូក​ ​មនុស្ស​ពួក​ខ្លះ​រក​ផែ​ ​មនុស្ស​ពួក​ខ្លះ​ ​ចង​ក្បូន​ ​ប្រាថ្នា​នឹង​ឆ្លង​អំពី​ត្រើយ​ខាងអាយ​ ​ទៅកាន់​ត្រើយ​ខាងនាយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បានឃើញ​មនុស្ស​ទាំងនោះ​ ​គឺ​មនុស្ស​ពួក​ខ្លះ​ ​កំពុង​រក​ទូក​ ​មនុស្ស​ពួក​ខ្លះ​ ​កំពុង​រក​ផែ​ ​មនុស្ស​ពួក​ខ្លះ​ ​កំពុង​ចង​ក្បូន​ ​ប្រាថ្នា​នឹង​ឆ្លង​អំពី​ត្រើយ​ខាងអាយ​ ​ទៅ​ត្រើយ​ខាងនាយ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឃើញ​ហើយ​ ​ក៏​និម្មិត​ព្រះអង្គ​បាត់​ ​(​មួយរំពេច​)​ ​អំពី​ត្រើយ​ខាងអាយ​ ​នៃ​ស្ទឹង​គង្គា​ ​ទៅ​ប្រាកដ​នៅ​ត្រើយ​ខាងនាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ ​គួរនា​ដូចជា​បុរស​ ​មាន​កំឡាំង​ ​លា​ចេញ​នូវ​ដើមដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដើមដៃ​ ​ដែល​លា​ចេញ​ ​ឆាប់រហ័ស​ដូច្នោះឯង​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​សេចក្តី​នោះ​ហើយ​ ​ទើប​បន្លឺ​ឡើង​ ​នូវ​ឧទាន​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636830105187733965
ទៅកាន់ទំព័រ៖