ព្រះត្រៃបិដក ភាគ ០៧

និង​អ្នក​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅកាន់​ផ្លូវ​ឆ្ងាយ​នេះ​ ​ដូច្នេះ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង​ ​និង​មិនបាន​ចាក់ធ្លុះ​ ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ទុក្ខអរិយសច្ច​នោះ​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខសមុទយ​អរិយសច្ច​នោះ​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​ ​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខនិរោធ​អរិយសច្ច​នោះ​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​នោះ​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ភវតណ្ហា​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​ ​ដក​ឡើង​ហើយ​ ​ខ្សែ​ ​គឺ​តណ្ហា​ ​សម្រាប់​ដឹកនាំ​ទៅ​ក្នុង​ភព​ ​ក៏​អស់ហើយ​ ​ឥឡូវនេះ​ ​គ្មាន​ភព​ថ្មីទៀត​ទេ​។​
 ​[​១២៤​]​ ​ការ​អន្ទោល​ទៅកាន់​ផ្លូវ​ឆ្ងាយ​ក្នុង​ជាតិ​ទាំង​ឡាយ​នោះ​ៗ​ឯង​ ​ព្រោះ​មិនបាន​ឃើញ​នូវ​អរិយសច្ច​ទាំង៤ជា​ធម៌​ពិត​។​ ​អរិយសច្ច​ទាំង៤នេះឯង​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​ ​បានឃើញ​ហើយ​ ​តណ្ហា​ជា​អ្នកដឹកនាំ​ទៅកាន់​ភព​ ​ក៏​តថាគត​ ​និង​អ្នក​ទាំងឡាយ​គាស់រំលើង​ហើយ​ ​ឫស​នៃ​សេចក្តី​ទុក្ខ​ ​ក៏​តថាគត​ ​និង​អ្នករាល់គ្នា​ ​ផ្តាច់​ចោល​ហើយ​ ​ឥឡូវនេះ​ ​គ្មាន​ភព​ថ្មីទៀត​ទេ​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636830105931886528
ទៅកាន់ទំព័រ៖