ព្រះត្រៃបិដក ភាគ ០៧
ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលផ្លែឈើទាំងឡាយនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨០] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើជាភេសជ្ជៈ គឺជ័រដែលហូរចេញអំពីដើមហិង្គុ១ ជ័រដែលគេយកស្លឹក និងមែកហិង្គុមករំងាស់១ ជ័រដែលគេយកតែស្លឹកហិង្គុតែម្យ៉ាងមករំងាស់១ (ជ័រទាំង៣យ៉ាងនេះ ជាជាតិហិង្គុទាំងអស់) ជ័រដែលហូរចេញអំពីត្រួយឈើ១ ជ័រដែលហូរចេញអំពីស្លឹកឈើ១ ជ័រដែលគេបេះស្លឹកឈើយកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើដទៃណាដែលជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
ID: 636830054408369552
ទៅកាន់ទំព័រ៖