ព្រះត្រៃបិដក ភាគ ៧១
បញ្ញាវគ្គ មហាបញ្ញាកថា
[១៣០] អនិច្ចានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ទុក្ខានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច អនត្តានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច និព្វិទានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច វិរាគានុបស្សនាដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច និរោធានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច បដិនិស្សគ្គានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។
អនិច្ចានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ ជវនប្បញ្ញា ទុក្ខានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ និពេ្វធិកប្បញ្ញា អនត្តានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវមហាបញ្ញា និព្វិទានុបស្សនាដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវតិក្ខប្បញ្ញា វិរាគានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវវិបុលប្បញ្ញា និរោធានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ
ID: 637641158574802963
ទៅកាន់ទំព័រ៖