ព្រះត្រៃបិដក ភាគ ៧៣

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​បុប្ផ​ថូ​បិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុប្ផ​ថូ​បិ​យត្ថេ​រាប​ទាន។


បាយាស​ទាយ​កត្ថេ​រាបទាប ទី៣


 [២៣] ព្រះសម្ពុទ្ធ​មាន​វណ្ណៈ​ដូច​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ មាន​ភិក្ខុសង្ឃ​ចោមរោម ទ្រង់​ចេញ​អំពី​ព្រៃធំ ខ្ញុំ​ដួស​បាយាស​ដាក់​ក្នុង​ភា​ជន៍​សម្រឹ​ទ្ធិ៍ ដោយដៃ​របស់​ខ្លួន ខ្ញុំ​ប្រាថ្នា​នឹង​បូជា​នូវ​គ្រឿងបូជា ក៏​ដើរសំដៅទៅ​កាន់​ទី​បូជា។ ក្នុង​សម័យ​នោះ ព្រះមានព្រះភាគ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ទ្រង់​ឡើង​កាន់​ទី​ចង្រ្កម ឰដ៏​អាកាស ជា​ផ្លូវ​ខ្យល់។ ខ្ញុំ​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ចម្លែក គួរ​ព្រឺរោម​នោះ ក៏​ដាក់ចុះ​នូវ​ភា​ជន៍​សម្រឹ​ទ្ធិ៍ ថ្វាយបង្គំ​ព្រះ​វិបស្សី (អារាធនា​ថា)
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637642207212165118
ទៅកាន់ទំព័រ៖