ព្រះត្រៃបិដក ភាគ ៧៣

គន្ធោ​ទកិ​យត្ថេ​រាប​ទាន ទី៤


 [២៤] ខ្ញុំ​អង្គុយ​ក្នុង​ប្រាសាទ​ដ៏​ប្រសើរ បានឃើញ​ព្រះ​ជិនស្រី​ព្រះនាម​វិបស្សី ជា​សព្វញ្ញូ​នាយក​ដ៏​ឧត្តម ទ្រង់​ល្វាសល្វន់​ដូចដើម​ថ្ងាន់​ត្រូវ​ខ្យល់។ ព្រះ​លោកនាយក ទ្រង់​ធ្វើ​ពុទ្ធដំណើរ ទៅ​ជិត​ប្រាសាទ ពន្លឺ​របស់​ព្រះអង្គ ផ្សាយ​ចេញ​ក្នុង​កាល​ព្រះអាទិត្យ​អស្តង្គត។ ខ្ញុំ​កាន់​យក​ទឹកអប់​មក​ប្រស់​ព្រំ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ ដោយចិត្ត​ជ្រះថ្លា​នោះ ខ្ញុំ​ក៏​ធ្វើ​កាលកិរិយា​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ប្រស់​ព្រំ​ទឹកអប់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​គន្ធ​រាជ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គន្ធោ​ទកិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គន្ធោ​ទកិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637642207831696104
ទៅកាន់ទំព័រ៖