ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះបុប្ផថូបិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុប្ផថូបិយត្ថេរាបទាន។
បាយាសទាយកត្ថេរាបទាប ទី៣
[២៣] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានភិក្ខុសង្ឃចោមរោម ទ្រង់ចេញអំពីព្រៃធំ ខ្ញុំដួសបាយាសដាក់ក្នុងភាជន៍សម្រឹទ្ធិ៍ ដោយដៃរបស់ខ្លួន ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿងបូជា ក៏ដើរសំដៅទៅកាន់ទីបូជា។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ឡើងកាន់ទីចង្រ្កម ឰដ៏អាកាស ជាផ្លូវខ្យល់។ ខ្ញុំឃើញហេតុដ៏អស្ចារ្យចម្លែក គួរព្រឺរោមនោះ ក៏ដាក់ចុះនូវភាជន៍សម្រឹទ្ធិ៍ ថ្វាយបង្គំព្រះវិបស្សី (អារាធនាថា)
ID: 637642207212165118
ទៅកាន់ទំព័រ៖