ព្រះត្រៃបិដក ភាគ ៧៤
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបទុមបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បទុមបូជកត្ថេរាបទាន។
ចប់ ភាណវារៈ ទី១៣
តិណមុដ្ឋិទាយកត្ថេរាបទាន ទី៨
[៤៨] មានភ្នំមួយឈ្មោះលម្ពកៈ នៅជិតព្រៃហិមពាន្ត ព្រះសម្ពុទ្ធ ព្រះនាមឧបតិស្សៈ ទ្រង់ចង្រ្កមក្នុងទីវាលជិតភ្នំនោះ។ កាលនោះ ខ្ញុំបានកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញព្រះសយម្ភូនោះ ជាទេវតាក្រៃលែងជាងទេវតា ទ្រង់ឈ្នះមារ។ លុះឃើញហើយ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយស្មៅមួយក្តាប់ដល់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ សម្រាប់ក្រាលគង់។ លុះខ្ញុំថ្វាយដល់ព្រះសម្ពុទ្ធ ជាទេវតាក្រៃលែងជាងទេវតាហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាដ៏ក្រៃលែង ថ្វាយបង្គំព្រះសម្ពុទ្ធ ឈមមុខទៅកាន់ទិសឧត្តរ ហើយដើរចេញទៅ។
ID: 637643044229665979
ទៅកាន់ទំព័រ៖