ព្រះត្រៃបិដក ភាគ ៧៥
កាលណាព្រះពុទ្ធទាំងឡាយ ព្រះអង្គមានបញ្ញាចក្ខុ ជាអ្នកធ្វើនូវពន្លឺកើតឡើង ព្រះពុទ្ធទាំងឡាយនោះ រមែងដុតកិលេស ហើយបង្ហាញនូវពន្លឺក្នុងកាលនោះ។ ខ្ញុំសរសើរព្រះសម្ពុទ្ធ ព្រះនាមតិស្សៈជានាយកដ៏ប្រសើររបស់សត្វលោក ហើយបានបូជាផ្កាម្លិះរួតដោយចិត្តរីករាយ។ ឯព្រះពុទ្ធព្រះនាមតិស្សៈ ជានាយកដ៏ប្រសើរនៃសត្វលោក ទ្រង់បានជ្រាបច្បាស់នូវសេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ ហើយសម្តែងនូវគាថាទាំងនេះថា
បុគ្គលណាមានសេចក្តីជ្រះថ្លា បានបាំងតថាគតដោយផ្កាទាំងឡាយ ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះ នឹងសោយទេវរាជ្យ ជាសេ្តចនៃទេវតា អស់ ២៥ ដង នឹងបានជាសេ្តចចក្រពត្តិ អស់ ៧៥ ដង។
ID: 637643674541169478
ទៅកាន់ទំព័រ៖