ព្រះត្រៃបិដក ភាគ ៧៥
កាលបើយ៉ាងនេះ ខ្ញុំចុះទៅក្នុងទឹក ហើយហោះទៅឰដ៏អាកាសទៀត (តែខ្ញុំទៅមុខមិនរួច) ការញុំាងឥរិយាបថឲ្យកម្រើកបែបនេះ ខ្ញុំមិនធ្លាប់មានទេ។ (ខ្ញុំគិតថា) ធ្វើដូចម្តេចហ្ន៎ អាត្មាអញ នឹងបានដឹងហេតុការណ៍នេះអេះ បើដូច្នោះ មានតែអាតា្មអញ នឹងស្វែងរកនូវហេតុការណ៍នោះ។ ខ្ញុំក៏ចុះអំពីអាកាស បានឮនូវសំឡេងនៃព្រះសាស្តា ដែលកំពុងសម្តែងនូវអនិច្ចតាធម៌ ដោយសំឡេងដ៏ពីរោះ គួររីករាយ គួរស្តាប់ ខ្ញុំក៏ចងចាំអនិច្ចតាធម៌នោះក្នុងកាលនោះ។ លុះខ្ញុំចងចាំនូវអនិច្ចសញ្ញាហើយ ក៏បានទៅឯអាស្រមរបស់ខ្ញុំវិញ ខ្ញុំនៅទីនោះដរាបលុះអស់អាយុ ហើយធ្វើមរណកាលក្នុងអាស្រមនោះ។ កាលភពខាងក្រោយកំពុងប្រព្រឹត្តទៅ ខ្ញុំក៏នឹកឃើញនូវការស្តាប់ព្រះសទ្ធម្ម ព្រោះអំពើដែលខ្ញុំធ្វើល្អនោះផង ព្រោះការតាំងទុកនូវចេតនានោះផង។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ខ្ញុំត្រេកអរក្នុងទេវលោកអស់ ៣ ម៉ឺនកប្ប។
ID: 637643687511287234
ទៅកាន់ទំព័រ៖