ព្រះត្រៃបិដក ភាគ ៧៧
គឺព្រះបាទសិវិរាជដ៏ប្រសើរ បានបំពេញទានបារមី ព្រះបាទវេស្សន្តរ និងវេលាមព្រាហ្មណ៍ បានបំពេញទានឧបបារមី អកិត្តិតាបស បានបំពេញទានដ៏មានកម្លាំង ហៅថាទានឧបបារមី កាលតថាគតកើតជាមាន់ និងទន្សាយដ៏ប្រសើរ បានបំពេញទានបរមត្ថបារមី។ កាលតថាគត កើតជាស្តេចស្វាក្តី ជាដំរីឆទ្ទន្តក្តី ជាដំរីចិញ្ចឹមមាតាក្តី បានបំពេញសីលបារមី ពាក្យដូច្នេះនេះ ព្រះមហេសី ទ្រង់សម្តែងហើយ។ កាលតថាគត កើតជាស្តេចឈ្មោះចម្បេយ្យៈ និងជាស្តេចនាគឈ្មោះភូរិទត្ត បានបំពេញសីលឧបបារមី កាលតថាគតកើតជាសង្ខបាលនាគរាជ ជាអ្នកប្រាជ្ញ បានបំពេញសីលបរមត្ថបារមី។ កាលតថាគតកើតជារាជបុត្ត ឈ្មោះយុធញ្ជ័យក្តី ជាមហាគោវិន្ទក្តី ជាហត្ថិបាលក្តី ជាកូនព្រាហ្មណមហាសាល ឈ្មោះអយោឃរក្តី ជាភល្លាតិយៈក្តី ជាសុវណ្ណសាមក្តី ជាមឃវទេវបុត្តក្តី ជានេមិរាជក្តី បានបំពេញទានឧបបារមី។
ID: 637644728605155663
ទៅកាន់ទំព័រ៖