ព្រះត្រៃបិដក ភាគ ៧៧

តថាគត កើតជា​ទន្សាយ និង​ជា​សត្វ​ក្រួច អាស្រ័យ​នូវ​គុណ គឺ​សច្ចៈ ដូច​មាន​ខាងលើ​នោះ បាន​ញ៉ាំង​ភ្លើង​ឲ្យ​រលត់​ដោយ​សច្ចៈ នេះ​ក៏​ជាស​ច្ច​បារមី។ កាល​តថាគត កើតជា​ត្រី​នៅក្នុង​ទឹក បាន​ធ្វើ​នូវ​សច្ច​ដ៏​ឧត្តម ញ៉ាំង​មហាមេឃ​ឲ្យ​បង្អុរ​ចុះ នេះ​ជាស​ច្ច​បារមី​របស់​តថាគត។ កាល​តថាគត កើតជា​សុ​បារ​បណ្ឌិត ជា​អ្នកប្រាជ្ញ បាន​ញ៉ាំង​ទូក​ឲ្យ​ឆ្លង​ដោយ​សច្ចៈ កាល​កើតជា​ឥសី ឈ្មោះ​កណ្ហ​ទី​បាយ​នៈ បាន​ញ៉ាំង​ពិស​ឲ្យ​សាបរលាប​ដោយ​សច្ចៈ កាល​កើតជា​ស្វា បាន​ឆ្លង​ខ្សែទឹក​គង្គា​ដោយ​សច្ចៈ នេះ​ជា​បា​មី​របស់​តថាគត​ជា​សាស្តា ក្នុង​កាលនោះ បារមី​នោះ ជាស​ច្ច​ឧប​បារមី។ កាល​តថាគត កើតជា​ស្តេច​សុត​សោម រក្សា​សច្ចៈ​ដ៏​ឧត្តម ដោះ​ក្សត្រ ១០១ អង្គ ឲ្យ​រួច (នេះ) ជាស​ច្ច​បរមត្ថ​បារមី។ កាល​តថាគត​កើតជា​កឹ​ឆន្ទៈ កាលនោះ មាន​បារមី​ដោយ​ការ​អធិដ្ឋាន កាល​កើតជា​ទុ​កៈ និង​មា​តង្គយៈ បាន​បំពេញ​អធិដ្ឋាន​ឧប​បារមី។
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637644729014217435
ទៅកាន់ទំព័រ៖