ព្រះត្រៃបិដក ភាគ ៧៨

ពួក​ធម៌​មាន​សភាព​តូចឆ្មារ ពួក​ធម៌​ដល់​នូវ​សភាព​ធំ ពួក​ធម៌​ប្រមាណ​មិនបាន ពួក​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ពួក​ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ពួក​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន ពួក​ធម៌​ដ៏​ថោកទាប ពួក​ធម៌​យ៉ាង​កណ្តាល ពួក​ធម៌​ដ៏​ឧត្តម ពួក​ធម៌​មាន​សភាព​ខុស និង​ទៀង ពួក​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ពួក​ធម៌​មិន​ទៀង ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ពួក​ធម៌​មាន​មគ្គ​ជាហេតុ ពួក​ធម៌​មាន​មគ្គ​ជា​អធិបតី ពួក​ធម៌​កើតឡើង​ហើយ ពួក​ធម៌​មិនទាន់​កើតឡើង ពួក​ធម៌​ដែល​ប្រុងនឹង​កើតឡើង ពួក​ធម៌​ជា​អតីត (កន្លងទៅ​ហើយ) ពួក​ធម៌​ជា​អនាគត (មិនទាន់​មកដល់) ពួក​ធម៌​ជា​បច្ចុប្បន្ន (កើតឡើង​ចំពោះមុខ) ពួក​ធម៌​មាន​អារម្មណ៍​ជា​អតីត ពួក​ធម៌​មាន​អារម្មណ៍​ជា​អនាគត ពួក​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ពួក​ធម៌​ជា​ខាងក្នុង ពួក​ធម៌​ជា​ខាងក្រៅ ពួក​ធម៌​ជា​ខាងក្នុង និង​ខាងក្រៅ ពួក​ធម៌​មាន​អារម្មណ៍​ខាងក្នុង ពួក​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ពួក​ធម៌​មាន​អារម្មណ៍​ខាងក្នុង និង​ខាងក្រៅ ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់។

ចប់ តិក​មាតិកា ២២។

ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637645635009234900
ទៅកាន់ទំព័រ៖