ព្រះត្រៃបិដក ភាគ ៧៨
អភិធម្មបិដក
ធម្មសង្គណិ បឋមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
មាតិកា
[១] ពួកធម៌ជាកុសល
(១) ពួកធម៌ជាអកុសល
(២) ពួកធម៌ជាអព្យាក្រឹត
(៣) ពួកធម៌ប្រកបដោយសុខវេទនា
(៤) ពួកធម៌ប្រកបដោយទុក្ខវេទនា
(៥) ពួកធម៌ប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខ
(៦) ពួកធម៌ជាវិបាក
(៧) ពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពួកធម៌ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន
(៨) ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន
(១) ធម៌ក្នុងទីនេះ សំដៅយកសភាវៈមិនមែនសត្វ មិនមែនជីវិត, កុសល ក្នុងទីនេះ ប្រែថា ធម្មជាតមិនមានទោស ១ មានផលជាសុខ ១ បានខាងកុសលក្នុងភូមិទាំង ៤ គឺកាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរភូមិ ១។ (២) អកុសល ប្រែថា ធម្មជាតប្រកបដោយទោស ១ មានផលជាទុក្ខ ១។ (៣) អព្យាក្រឹត ព្រះមានបុណ្យមិនសំដែងដោយសភាពជាកុសល និងអកុសល អព្យាក្រឹតនេះ មានលក្ខណៈឥតផល។ (៤) [សោយអារម្មណ៍ជាទីសប្បាយ។ (៥) សោយអារម្មណ៍ដ៏លំបាក។ (៦) ឧបេក្ខាវេទនា។ (៧) ផលរបស់កុសល និងអកុសល។ (ដីកា)។ (៨) សេចក្តីប្រកាន់មាំ។
ID: 637645629539078587
ទៅកាន់ទំព័រ៖