ព្រះត្រៃបិដក ភាគ ៧៩
តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ឥស្សាសញ្ញោជនៈ និងមច្ឆរិយសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស អវិជ្ជាសញ្ញោជនៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាសញ្ញោជនៈ។ ពួកធម៌មិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាសញ្ញោជនៈ។
[៤២០] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។
[៤២១] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌ប្រកបដោយសញ្ញោជនៈ។ ពួកធម៌ប្រាសចាក
ID: 637646556954272684
ទៅកាន់ទំព័រ៖