ព្រះត្រៃបិដក ភាគ ៧៩

គ្រាន់តែ​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ពួក​សញ្ញោជនៈ​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ។ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ​ផង ប្រកបដោយ​សញ្ញោជនៈ​ផង ថា គ្រាន់តែ​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង​ឡើយ។
 [៤២៤] ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តើ​ដូចម្តេច។ មោហៈ​ប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ​ផង មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ​ផង មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង។ ពួក​ធម៌​ប្រកបដោយ​សញ្ញោជនៈ មិន​គប្បី​ពោល​ថា ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ថា​ប្រាសចាក​សញ្ញោជនៈ​ផង មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង​ឡើយ។
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637646557500678973
ទៅកាន់ទំព័រ៖