ព្រះត្រៃបិដក ភាគ ៧៩

 [៤៣៦] ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។ ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ​ផង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ​ផង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង។ ពួក​ធម៌​ប្រកបដោយ​នី​វរ​ណៈ មិន​គប្បី​ពោល​ថា ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង ថា ប្រាសចាក​នី​វរ​ណៈ​ផង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង​ឡើយ។
 [៤៣៧] ពួក​ធម៌​ជា​បរា​មា​សៈ (ប្រកាន់​ខុស) តើ​ដូចម្តេច។ ទិដ្ឋិ​បរា​មា​សៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រកបដោយ​ទិដ្ឋិ នេះ​ពួក​ធម៌​ជា​បរា​មា​សៈ។ ពួក​ធម៌​មិនមែន​ជា​បរា​មា​សៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​បរា​មា​សៈ​ចេញ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​បរា​មា​សៈ។
 [៤៣៨] ពួក​ធម៌​ដែល​បរា​មា​សៈ​ស្ទាបអង្អែល តើ​ដូចម្តេច។ កុសល និង​អកុសល ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637646559294428949
ទៅកាន់ទំព័រ៖