ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ឯទៀត​ ​មិន​ត្រូវ​ត្រេកអរ​នឹង​ចំណែក​ចីវរ​ ​ក្នុង​អាវាស​ឯទៀត​ទេ​ ​ភិក្ខុ​ណា​ត្រេកអរ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​ ​នៅចាំ​វស្សា​ក្នុង​អាវាស​ពីរ​តែម្នាក់ឯង​ ​ដោយ​គិតថា​ ​ចីវរ​មុខ​ជា​នឹង​កើតឡើង​ដល់​អញ​ជាច្រើន​ដូច្នេះ​។​ ​ក្នុង​ពេលនោះ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យើង​ទាំងឡាយ​ ​ត្រូវឲ្យ​ចំណែក​ចីវរ​ ​ដល់​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​ចីវរ​តែមួយ​ចំណែក​ ​ដល់​មោឃបុរស​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ពីរ​តែម្នាក់ឯង​ ​ដោយ​គិតថា​ ​ចីវរ​មុខ​ជា​នឹង​កើតឡើង​ដល់​អញ​ ​ជាច្រើន​ដូច្នេះ​។​ ​បើ​ភិក្ខុ​នោះ​ ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ឯណោះ​ ​បាន​ពាក់កណ្តាល​ ​ចាំវស្សា​ ​ក្នុង​អាវាស​ឯណោះ​ ​បាន​ពាក់កណ្តាល​ ​ភិក្ខុ​ទាំងឡាយ​ ​ត្រូវឲ្យ​ចំណែក​ចីវរ​ ​ក្នុង​អាវាស​ឯណោះ​ ​ពាក់កណ្តាល​ ​ក្នុង​អាវាស​ឯណោះ​ ​ពាក់កណ្តាល​ ​ទៅ​ភិក្ខុ​នោះ​ចុះ​ ​ប្រសិនបើ​ ​ភិក្ខុ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ណា​ច្រើនជាង​ ​ភិក្ខុ​ទាំងឡាយ​ ​ត្រូវឲ្យ​ចំណែក​ចីវរ​ទៅ​ភិក្ខុ​នោះ​ ​តាម​កំណត់​ថ្ងៃ​ដែល​ច្រើន​នោះ​ចុះ​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636795551585607610
ទៅកាន់ទំព័រ៖