ព្រះត្រៃបិដក ភាគ ០៨

ទៅ​ជីវក​កោ​មារ​ភ​ត្យ​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​មាន​សេចក្តី​រិះគិត​ ​ដូច្នេះ​ថា​ ​ជា​សំពត់​ ​សិវេ​យ្យ​កៈ​ ​១គូ​ ​ដែល​ព្រះ​បាទ​ប​ជ្ជោ​ត​បាន​បញ្ជូន​មក​ឲ្យ​អាត្មាអញ​នេះ​ ​ជា​សំពត់​ដ៏​លើសលុប​ប្រសើរ​ ​ជា​ប្រធាន​ខ្ពង់ខ្ពស់​ក្រៃលែង​ ​ជាង​សំពត់​ដ៏​ច្រើន​ ​ជាង​គូ​នៃ​សំពត់​ដ៏​ច្រើន​ ​ជាង​រយ​នៃ​គូ​សំពត់​ដ៏​ច្រើន​ ​ជាង​ពាន់​នៃ​គូ​សំពត់​ដ៏​ច្រើន​ ​ជាង​សែន​នៃ​គូ​សំពត់​ដ៏​ច្រើន​ ​អ្នកដទៃ​ណាមួយ​ ​មិន​គួរ​នឹង​ប្រើប្រាស់​សំពត់​ ​សិវេ​យ្យ​កៈ​នេះ​ឡើយ​ ​វៀរលែងតែ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ចេញ​ ​ឬ​វៀរលែងតែ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ចេញ​។​
 [​៤១​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​កាយ​របស់​ព្រះមានព្រះភាគ​ ​ក្រាស់​ដោយ​ទោស​ ​(​រោគ​ទល់​)​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​នែ​អានន្ទ​ ​កាយ​របស់​តថាគត​ ​ក្រាស់​ដោយ​ទោស​ហើយ​ ​តថាគត​ប្រាថ្នា​នឹង​ឆាន់​ថ្នាំបញ្ចុះ​។​ ​ខណៈនោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ចូល​ទៅ​រក​ជីវក​កោ​មារ​ភ​ត្យ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ដូច្នេះ​ថា​ ​នែ​ជីវកៈ​ដ៏​មាន​អាយុ​ ​កាយ​របស់​ព្រះ​តថាគត​ក្រាស់​ដោយ​ទោស​ហើយ​ ​ព្រះ​តថាគត​ត្រូវការ​ឆាន់​ថ្នាំបញ្ចុះ​។​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636795430177783480
ទៅកាន់ទំព័រ៖