ព្រះត្រៃបិដក ភាគ ០៨
ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១២៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ។ ក្នុងរឿង
ID: 636795598229095465
ទៅកាន់ទំព័រ៖