ព្រះត្រៃបិដក ភាគ ៨១

 [១៧១] បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ក៏​មិនមែន សេចក្តី​មិន​ត្រេកអរ ក៏​មិនមែន ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនជា​ទុក្ខ មិនជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស អទុ​ក្ខម​សុខវេទនា ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។
 [១៧២] បណ្តា​ធម៌​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការ​ចុះ​ស៊ប់ ភាព​ចុះ​ស៊ប់ នៃ​ចិត្ត​ក្នុង​អារម្មណ៍​នោះ ណា នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។
 [១៧៣] បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។
 [១៧៤] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ តើ​ដូចម្តេច។ ជាតិ ការ​កើត​ព្រម ការ​ផ្តួច​ឡើង ការ​កើត​ចំពោះ ការ​កើត​ប្រាកដ​ណា នៃ​ធម៌​ទាំងនោះ នេះ​ហៅថា ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637647409220212895
ទៅកាន់ទំព័រ៖