ព្រះត្រៃបិដក ភាគ ៨១

សតិ​ប្ប​ដ្ឋាន​វិភង្គ


 [១៧៧] សតិ​ប្ប​ដ្ឋាន ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង ពិចារណា​នូវ​កាយ​ក្នុង​កាយ​ខាងក្រៅ ពិចារណា​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង និង​ខាងក្រៅ សម្រេច​ឥរិយាបថ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿង​កំណត់) កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១។ ភិក្ខុ​ពិចារណា​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង ពិចារណា​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្រៅ ពិចារណា​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង និង​ខាងក្រៅ សម្រេច​ឥរិយាបថ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿង​កំណត់) កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១។ ភិក្ខុ​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត​ខាងក្នុង ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត​ខាងក្រៅ ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត​ខាងក្នុង និង​ខាងក្រៅ សម្រេច​ឥរិយាបថ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿង​កំណត់) កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១។ ភិក្ខុ​ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ខាងក្នុង ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ខាងក្រៅ ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ខាងក្នុង និង​ខាងក្រៅ សម្រេច​ឥរិយាបថ មាន​ព្យាយាម ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿង​កំណត់) កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក ១។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637647409771307297
ទៅកាន់ទំព័រ៖