ព្រះត្រៃបិដក ភាគ ៨១
អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនរូបាវចរជ្ឈាន ជាករិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក គឺជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។បេ។ បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។បេ។ បណ្តាអប្បមញ្ញាទាំងនោះ ឧបេក្ខា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក គឺជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ព្រោះលះសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយឧបេក្ខា ក្នុងសម័យនោះ ការព្រងើយ អាការព្រងើយ ភាពនៃការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា
ID: 637648181434435016
ទៅកាន់ទំព័រ៖