ព្រះត្រៃបិដក ភាគ ៨២

វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ មនោវិញ្ញាណ​ធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ក៏​មាន។
 [៣២៧] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន រាប់បញ្ចូល​ក្នុង​អរូបធាតុ ខន្ធ​ប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន រាប់បញ្ចូល​ក្នុង​អរូបធាតុ ចិត្ត​ប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ។ រូប​ខន្ធ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ខន្ធ ៤ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ​ក៏​មាន។ អាយតនៈ ១០ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ អាយតនៈ ២ រាប់បញ្ចូល​ក្នុង​អរូបធាតុ ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ក៏​មាន។ ធាតុ ១៦ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ធាតុ ២ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ​ក៏​មាន។ សច្ចៈ ៣ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ទុក្ខសច្ច រាប់បញ្ចូល​ក្នុង​អរូបធាតុ ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ក៏​មាន។ ឥន្រ្ទិយ ១៤ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637649167482988717
ទៅកាន់ទំព័រ៖