ព្រះត្រៃបិដក ភាគ ៨២

អាយតនៈ ១០ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ អាយតនៈ ២ រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។ ធាតុ ១៦ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ធាតុ ២ រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។ សច្ចៈ ៣ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ទុក្ខសច្ច រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។ ឥន្រ្ទិយ ១៣ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។ អកុសល​ហេតុ ៣ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ហេតុ ៦ រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ក៏​មាន។ កព​ឡិង្កា​រា​ហារ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ អាហារ ៣ រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។ ផស្សៈ ៦ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637649167252988569
ទៅកាន់ទំព័រ៖