ព្រះត្រៃបិដក ភាគ ៨២

 [៣២៩] ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ ខន្ធ​ប៉ុន្មាន កើត​ប្រាកដ។បេ។ ចិត្ត​ប៉ុន្មាន កើត​ប្រាកដ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ ខន្ធ ៥ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ។ អាយតនៈ ១១ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ អាយតនៈ ១០ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ អាយតនៈ ១០ នៃ​សត្វ​ពួក​ខ្លះ​ដទៃទៀត កើត​ប្រាកដ អាយតនៈ ៩ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ អាយតនៈ ៧ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ។ ធាតុ ១១ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ធាតុ ១០ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ធាតុ ១០ នៃ​សត្វ​ពួក​ខ្លះ ដទៃទៀត កើត​ប្រាកដ ធាតុ ៩ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ធាតុ ៧ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ។ សច្ចៈ ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ។ ឥន្រ្ទិយ ១៤ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ១៣ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ១៣ នៃ​សត្វ​ពួក​ខ្លះ ដទៃទៀត កើត​ប្រាកដ ឥន្រ្ទិយ ១២ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ១០ នៃ​សត្វ​ពួក​ខ្លះ កើត​ប្រាកដ
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637649168210332260
ទៅកាន់ទំព័រ៖