ព្រះត្រៃបិដក ភាគ ៨២
ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អវិហៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អតប្បៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់សុទស្សៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់សុទស្សី ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អកនិដ្ឋៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អាកាសានញ្ចាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់វិញ្ញាណញ្ចាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អាកិញ្ចញ្ញាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អសញ្ញសត្វក្ដី ជាន់វេហប្ផលៈក្តី តើប៉ុន្មាន។ ៥ រយកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អវិហៈ តើប៉ុន្មាន។ មួយពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អតប្បៈ តើប៉ុន្មាន។ ពីរពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់សុទស្សៈ តើប៉ុន្មាន។ ៤ ពាន់កប្ប ជាអាយុរបស់ទេវតាជាន់នោះ)។
ID: 637649175446269803
ទៅកាន់ទំព័រ៖