ព្រះត្រៃបិដក ភាគ ៨២

 [៣២៥] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន រាប់បញ្ចូល​ក្នុង​កាមធាតុ ខន្ធ​ប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន រាប់បញ្ចូល​ក្នុង​កាមធាតុ ចិត្ត​ប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ។ រូបក្ខន្ធ រាប់បញ្ចូល​ក្នុង​កាមធាតុ ខន្ធ ៤ រាប់បញ្ចូល​ក្នុង​កាមធាតុ ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។ អាយតនៈ ១០ រាប់បញ្ចូល​ក្នុង​កាមធាតុ អាយតនៈ ២ រាប់បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។ ធាតុ ១៦ រាប់បញ្ចូល​ក្នុង​កាមធាតុ ធាតុ ២ រាប់បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។ សមុទយសច្ច រាប់បញ្ចូល​ក្នុង​កាមធាតុ សច្ច ២ មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ ទុក្ខសច្ច រាប់បញ្ចូល​ក្នុង​កាមធាតុ ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ ក៏​មាន។ ឥន្រ្ទិយ ១០ រាប់បញ្ចូល​ក្នុង​កាមធាតុ ឥន្រ្ទិយ ៣ មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូល​ក្នុង​កាមធាតុ ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ ក៏​មាន។ អកុសល​ហេតុ ៣ រាប់បញ្ចូល​ក្នុង​កាមធាតុ
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637649166792988515
ទៅកាន់ទំព័រ៖