ព្រះត្រៃបិដក ភាគ ៨២

ហេតុ ៦ រាប់បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។ កព​ឡិង្កា​រា​ហារ រាប់បញ្ចូល​ក្នុង​កាមធាតុ អាហារ ៣ រាប់បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។ ផស្សៈ ៦ រាប់បញ្ចូល​ក្នុង​កាមធាតុ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស រាប់បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ រាប់បញ្ចូល​ក្នុង​កាមធាតុ មនោវិញ្ញាណ​ធាតុ រាប់បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​កាមធាតុ​ក៏​មាន។
 [៣២៦] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន រាប់បញ្ចូល​ក្នុង​រូបធាតុ ខន្ធ​ប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន រាប់បញ្ចូល​ក្នុង​រូបធាតុ ចិត្ត​ប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ។ រូប​ខន្ធ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ខន្ធ ៤ រាប់បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ​ក៏​មាន។
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637649167060644792
ទៅកាន់ទំព័រ៖