ព្រះត្រៃបិដក ភាគ ៨៥

។បេ។ វិ​ញ្ញាណ​ញ្ចា​យតនៈ។បេ។ អា​កិ​ញ្ចញ្ញា​យតនៈ។បេ។ នេវ​សញ្ញា​នា​សញ្ញា​យតនៈ។បេ។ កាល​ឲ្យ​ទាន។បេ។ កាល​ឲ្យ​ចីវរ។បេ។ កាល​ឲ្យ​បិណ្ឌបាត។បេ។ កាល​ឲ្យ​សេនាសនៈ។ បេ។ កាល​ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ មាន ចុះ​បញ្ញា​នោះ ឈ្មោះថា​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦១៦] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ​ទាំងអស់ ឈ្មោះថា​បដិសម្ភិទា​ទេ​ឬ។ អើ។ បញ្ញា​ជា​លោ​កុត្ត​រៈ មាន ចុះ​បញ្ញា​នោះ មិន​ឈ្មោះថា​បដិសម្ភិទា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ញាណ​ទាំងអស់ ឈ្មោះថា​បដិសម្ភិទា​ដែរ។

ចប់ បដិសម្ភិទា​កថា។


សម្មតិ​ញ្ញាណ​កថា


 [៦១៧] បុគ្គល​មិន​គួរ​និយាយ​ថា សម្មតិ​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ ក្រែង​ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន ទាំង
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637652626124960541
ទៅកាន់ទំព័រ៖