ព្រះត្រៃបិដក ភាគ ៨៥
។បេ។ វិញ្ញាណញ្ចាយតនៈ។បេ។ អាកិញ្ចញ្ញាយតនៈ។បេ។ នេវសញ្ញានាសញ្ញាយតនៈ។បេ។ កាលឲ្យទាន។បេ។ កាលឲ្យចីវរ។បេ។ កាលឲ្យបិណ្ឌបាត។បេ។ កាលឲ្យសេនាសនៈ។ បេ។ កាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ចុះបញ្ញានោះ ឈ្មោះថាបដិសម្ភិទាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦១៦] បុគ្គលមិនគួរនិយាយថា ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាទេឬ។ អើ។ បញ្ញាជាលោកុត្តរៈ មាន ចុះបញ្ញានោះ មិនឈ្មោះថាបដិសម្ភិទាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ញាណទាំងអស់ ឈ្មោះថាបដិសម្ភិទាដែរ។
ចប់ បដិសម្ភិទាកថា។
សម្មតិញ្ញាណកថា
[៦១៧] បុគ្គលមិនគួរនិយាយថា សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន ទាំង
ID: 637652626124960541
ទៅកាន់ទំព័រ៖