ព្រះត្រៃបិដក ភាគ ៨៦
រូបសហេតុកន្តិកថា
[២៣២] រូប ប្រកបដោយហេតុឬ។ អើ។ រូប (ប្រកប) ដោយហេតុ គឺអលោភៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយហេតុគឺអទោសៈ។បេ។ ដោយហេតុគឺអមោហៈ។បេ។ ដោយហេតុគឺលោភៈ។បេ។ ដោយហេតុគឺទោសៈ។បេ។ ដោយហេតុគឺមោហៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៣៣] រូប ប្រកបដោយហេតុឬ។ អើ។ រូបប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ប្រកបដោយហេតុទេ។
[២៣៤] អលោភៈ ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុកចំពោះអលោភៈនោះ មានដែរឬ។ អើ។ រូបប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អទោសៈប្រកបដោយហេតុ។បេ។ អមោហៈ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា លោភៈ ទោសៈ មោហៈ
ID: 637825180240756142
ទៅកាន់ទំព័រ៖