ព្រះត្រៃបិដក ភាគ ៨៦
រូបជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទោសៈ មោហៈ មានះ។បេ។ អនោត្តប្បៈ ជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះអនោត្តប្បៈនោះ មានដែរឬ។ អើ។ រូបជាអកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៤២] រូបជាអកុសល មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ លោភៈជាអកុសល មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះលោភៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបជាអកុសល មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ទោសៈ មោហៈ មានះ។បេ។ អនោត្តប្បៈ ជាអកុសល មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825181465641011
ទៅកាន់ទំព័រ៖