ព្រះត្រៃបិដក ភាគ ៨៦

 [២៤៥] ផស្សៈ​ជា​វិបាក ផស្សៈ គួរ​ដល់​ការ​រង​សុខ គួរ​ដល់​ការ​រងទុក្ខ។បេ។ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​ផស្សៈ​នោះ មាន​ដែរ​ឬ។អើ។ រូប​ជា​វិបាក រូប​គួរ​ដល់​ការ​រង​សុខ គួរ​ដល់​ការ​រងទុក្ខ។បេ។ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤៦] រូប​ជា​វិបាក រូប​មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រង​ទុក។បេ។ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ផស្សៈ​ជា​វិបាក ផស្សៈ​មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រងទុក្ខ។បេ។ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​ផស្សៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤៧] បុគ្គល​មិន​គួរ​និយាយ​ថា រូប​ជា​វិបាក​ទេ​ឬ។ អើ។ ក្រែង​ធម៌​ទាំងឡាយ ប្រកបដោយ​ចិត្ត និង​ចេតសិក ដែល​កើតឡើង​ព្រោះ​ធ្វើ​នូវ​កម្ម ជា​វិបាក​ឬ។ អើ។ ប្រសិនបើ ធម៌​ទាំងឡាយ ប្រកបដោយ​ចិត្ត និង​ចេតសិក ដែល​កើតឡើង​ព្រោះ​ធ្វើ​នូវ​កម្ម ជា​វិបាក​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពាល​ថា រូប​ដែល​កើតឡើង ព្រោះ​ធ្វើ​នូវ​កម្ម​ជា​វិបាក។

ចប់ រូប​វិ​បា​កោ​តិក​ថា។

ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637825182189558965
ទៅកាន់ទំព័រ៖