ព្រះត្រៃបិដក ភាគ ៨៦
ទុក្ខជាប់ទាក់ទងដោយឥន្ទ្រិយ ដែលបុគ្គលកំណត់ដឹងហើយ មិនកើតឡើងទៀត យ៉ាងណា ទុក្ខមិនជាប់ទាក់ទងដោយឥន្ទ្រិយ ដែលបុគ្គលកំណត់ដឹងហើយ មិនកើតឡើងទៀត ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ធម្មជាតដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទើបជាទុក្ខមែន។
ចប់ ឥន្ទ្រិយពទ្ធកថា។
ឋបេត្វា អរិយមគ្គន្តិកថា
[២៧៤] សង្ខារទាំងឡាយដ៏សេសសល់ លើកលែងតែអរិយមគ្គចេញ ជាទុក្ខឬ។ អើ។ ចុះទុក្ខសមុទយៈ ក៏ជាទុក្ខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះ។បេ។ ចុះទុក្ខសមុទយៈ ក៏ជាទុក្ខដែរឬ។ អើ។ អរិយសច្ច មានតែ ៣ យ៉ាងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរិយសច្ច មានតែ ៣ យ៉ាងទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខ ១ ទុក្ខសមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១ ឬ។ អើ។ ប្រសិនបើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខ ១ ទុក្ខសមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១ មែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អរិយសច្ច មានតែ ៣ យ៉ាងនេះទេ។
ID: 637825194183441221
ទៅកាន់ទំព័រ៖