ព្រះត្រៃបិដក ភាគ ៨៦

ដល់​អនន្តរិយ​កម្ម​ទេ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត បុគ្គល​នោះ​ផ្តាច់​បង់ជីវិត​ហើយ​ឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត បុគ្គល​នោះ​ផ្តាច់​បង់ជីវិត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​សម្លាប់​ព្រះអរហន្ត ដល់​អនន្តរិយ​កម្ម។ បុគ្គល​មិន​គួរ​និយាយ​ថា បុ​គ្គ​លញុំាង​ព្រះ​លោហិត​ឲ្យ​ពុះពោរ​ឡើង ដល់​អនន្តរិយ​កម្ម​ទេ​ឬ។ អើ។ ក្រែង​ព្រះ​លោហិត​របស់​ព្រះ​តថាគត បុគ្គល​នោះ​ឲ្យ​ពុះពោរ​ឡើង​ហើយ​ឬ។ អើ។ ប្រសិនបើ ព្រះ​លោហិត​របស់​ព្រះ​តថាគត បុគ្គល​នោះ​ឲ្យ​ពុះពោរ​ឡើង​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុ​គ្គ​លញុំាង​ព្រះ​លោហិត​ឲ្យ​ពុះពោរ​ឡើង ដល់​អនន្តរិយ​កម្ម។ បុគ្គល​បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម​ឬ។ អើ។ បុគ្គល​ទាំងអស់​បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ទាំងអស់​បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម​ឬ។ អើ។ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​ធម៌ បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​ធម៌ បំបែក​សង្ឃ ទើបដល់​អនន្តរិយ​កម្ម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ត្រាស់​ថា ម្នាល​ឧបាលិ បុគ្គល​ជា​អ្នក​បំបែក​សង្ឃ ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក តាំងនៅ​អស់​កប្ប កែ​មិនបាន ក៏​មាន ម្នាល​ឧបាលិ បុគ្គល​ជា​អ្នក​បំបែក​សង្ឃ មិនទៅ​កើត​ក្នុង​អបាយ មិនទៅ​កើត​ក្នុង​នរក
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637825229497556469
ទៅកាន់ទំព័រ៖