ព្រះត្រៃបិដក ភាគ ៨៦
អើ ។ ប្រសិនបើ ពួកធម៌ជាកិរិយាព្យាក្រឹតមុនៗ ជាបច្ច័យ ដោយអនន្តរប្បច្ច័យ នៃពួកធម៌ជាកិរិយាព្យាក្រឹត ក្រោយៗ គឺអាសេវនានោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយអនន្តរប្បច្ច័យ បច្ច័យ ដោយអាសេវនប្បច្ច័យ។
[១៧៩] បុគ្គលមិនគួរនិយាយថា ភាវៈនៃធម៌ជាបច្ច័យ កំណត់ហើយទេឬ។ អើ ។ បច្ច័យ ដោយហេតុប្បច្ច័យ ក៏មាន បច្ច័យ ដោយអារម្មណប្បច្ច័យ ក៏មាន បច្ច័យ ដោយអនន្តរប្បច្ច័យ ក៏មាន បច្ច័យ ដោយសមនន្តរប្បច្ច័យ ក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ភាវៈនៃធម៌ជាបច្ច័យ កំណត់ហើយទេ។
ចប់ បច្ចយតាកថា។
អញ្ញមញ្ញប្បច្ចយកថា
[១៨០] សង្ខារទំាងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ ហើយបុគ្គលមិនគួរពោលថា អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផងទេឬ។ អើ។ ក្រែងអវិជ្ជា កើតដោយសារសង្ខារឬ។ អើ។ ប្រសិនបើ អវិជ្ជាកើតដោយសារសង្ខារ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យផង អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផងដែរ។
ID: 637825162513654784
ទៅកាន់ទំព័រ៖