ព្រះត្រៃបិដក ភាគ ៨៦

រូប​កុសលា​កុស​លន្តិ​កថា


 [២៣៧] រូប​ជាកុសល​ឬ។ អើ។ រូប ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង រូប​មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ​រូប​មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជាកុសល​ទេ។
 [២៣៨] អលោភៈ ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​អលោភៈ​នោះ មាន​ដែរ​ឬ។ អើ។ រូប​ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អទោសៈ ជាកុសល។បេ។ អមោហៈ ជាកុសល។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​បញ្ញា​នោះ មាន​ដែរ​ឬ។ អើ។ រូប​ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637825180973736821
ទៅកាន់ទំព័រ៖