ព្រះត្រៃបិដក ភាគ ៨៦

ទុក្ខ​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ដែល​បុគ្គល​កំណត់​ដឹង​ហើយ មិនកើត​ឡើង​ទៀត យ៉ាងណា ទុក្ខ​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ដែល​បុគ្គល​កំណត់​ដឹង​ហើយ មិនកើត​ឡើង​ទៀត ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ទើប​ជា​ទុក្ខ​មែន។

ចប់ ឥន្ទ្រិយ​ពទ្ធ​កថា។


ឋបេ​ត្វា អរិ​យម​គ្គ​ន្តិ​កថា


 [២៧៤] សង្ខារ​ទាំងឡាយ​ដ៏​សេសសល់ លើកលែងតែ​អរិយមគ្គ​ចេញ ជា​ទុក្ខ​ឬ។ អើ។ ចុះ​ទុក្ខ​សមុទយៈ ក៏​ជា​ទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ។បេ។ ចុះ​ទុក្ខ​សមុទយៈ ក៏​ជា​ទុក្ខ​ដែរ​ឬ។ អើ។ អរិយសច្ច មានតែ ៣ យ៉ាង​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរិយសច្ច មានតែ ៣ យ៉ាង​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខ ១ ទុក្ខ​សមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធ​គាមិនី​បដិបទា ១ ឬ។ អើ។ ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខ ១ ទុក្ខ​សមុទយៈ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធ​គាមិនី​បដិបទា ១ មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អរិយសច្ច មានតែ ៣ យ៉ាងនេះ​ទេ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637825194183441221
ទៅកាន់ទំព័រ៖