ព្រះត្រៃបិដក ភាគ ៨៦
បរិយាបន្នកថា
[១៤៨] រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ។ អើ។ ការស្វែងរកសមាបត្តិ ការស្វែងរកកំណើត ការនៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងការមិនស្វែងរកសមាបត្តិ ការមិនស្វែងរកកំណើត ការមិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្នទេឬ។ អើ។ ប្រសិនបើ ការមិនស្វែងរកសមាបត្តិ ការមិនស្វែងរកកំណើត ការមិននៅជាសុខក្នុងបច្ចុប្បន្ន។បេ។ មានអារម្មណ៍ជាមួយគ្នា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុទេ។បេ។
ID: 637825158854749015
ទៅកាន់ទំព័រ៖