ព្រះត្រៃបិដក ភាគ ៨៦

អទ្ធា​កថា


 [១៨៤] កាល សម្រេច​ហើយ​ឬ។ អើ។ រូប (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អតីតកាល សម្រេច​ហើយ​ឬ។ អើ។ រូប (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាល​ជា​អនាគត សម្រេច​ហើយ​ឬ។ អើ។ រូប (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ​សម្រេច​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាល​ជា​បច្ចុប្បន្ន សម្រេច​ហើយ​ឬ។ អើ។ រូប (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ ដែល​កន្លងទៅ​ហើយ ជា​កាល​កន្លងទៅ​ហើយ​ឬ។ អើ។ ចុះ​កាល​ជា​អតីត មាន ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ ដែល​មិនទាន់​មាន​មក ជា​កាល​អនាគត​ឬ។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637825163138356175
ទៅកាន់ទំព័រ៖