ព្រះត្រៃបិដក ភាគ ៨៧
គ្រាន់តែមានមូលតែមួយ ដោយនាមមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។
[២១] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលនៃនាមជាមូលឬ។ នាមជាអហេតុកៈ មិនមែនមាននាមមូលជាមូលឡើយ ឯនាម ជាសហេតុកៈ ទើបមាននាមមូលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មាននាមមូលជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មាននាមមូលជាមូល តែមិនមែនជានាមឡើយ ឯនាម មាននាមមូលជាមូលផង ជានាមផង។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូលឬ។ នាម ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយនាមមូលឡើយ ឯនាម ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាម មានមូលតែមួយជាមូល ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា
ID: 637825313733704862
ទៅកាន់ទំព័រ៖