ព្រះត្រៃបិដក ភាគ ៨៧
[២៣] ពួកខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។
ឧទ្ទេសវារៈ
[២៤] រូប ហៅថារូបក្ខន្ធ រូបក្ខន្ធ ហៅថារូប។ វេទនា ហៅថាវេទនាខន្ធ វេទនាខន្ធ ហៅថាវេទនា។ សញ្ញា ហៅថាសញ្ញាខន្ធ សញ្ញាខន្ធ ហៅថាសញ្ញា។ ពួកសង្ខារ ហៅថាសង្ខារក្ខន្ធ សង្ខារក្ខន្ធ ហៅថាពួកសង្ខារ។ វិញ្ញាណ ហៅថាវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ ហៅថាវិញ្ញាណ។
[២៥] មិនមែនរូប មិនហៅថារូបក្ខន្ធ មិនមែនរូបក្ខន្ធ មិនហៅថារូប។ មិនមែនវេទនា មិនហៅថាវេទនាខន្ធ មិនមែនវេទនាខន្ធ មិនហៅថាវេទនា។ មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធ មិនមែនសញ្ញាខន្ធ មិនហៅថាសញ្ញា។ មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធ មិនមែនសង្ខារក្ខន្ធ មិនហៅថាសង្ខារ។ មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធ មិនមែនវិញ្ញាណក្ខន្ធ មិនហៅថាវិញ្ញាណ។
[២៦] រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធ។ រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាសញ្ញាខន្ធ។ រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាសង្ខារក្ខន្ធ។ រូប ហៅថារូបក្ខន្ធ ខន្ធទាំងឡាយ ហៅថាវិញ្ញាណក្ខន្ធ។ វេទនា ហៅថាវេទនាខន្ធ ខន្ធទាំងឡាយ ហៅថារូបក្ខន្ធ។
ID: 637825314351384116
ទៅកាន់ទំព័រ៖