ព្រះត្រៃបិដក ភាគ ៨៧

 [២៣] ពួក​ខន្ធ ៥ គឺ​រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។

ឧទ្ទេស​វារៈ


 [២៤] រូប ហៅថា​រូបក្ខន្ធ រូបក្ខន្ធ ហៅថា​រូប។ វេទនា ហៅថា​វេទនាខន្ធ វេទនាខន្ធ ហៅថា​វេទនា។ សញ្ញា ហៅថា​សញ្ញាខន្ធ សញ្ញាខន្ធ ហៅថា​សញ្ញា។ ពួក​សង្ខារ ហៅថា​សង្ខារក្ខន្ធ សង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ។ វិញ្ញាណ ហៅថា​វិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ ហៅថា​វិញ្ញាណ។
 [២៥] មិនមែន​រូប មិន​ហៅថា​រូបក្ខន្ធ មិនមែន​រូបក្ខន្ធ មិន​ហៅថា​រូប។ មិនមែន​វេទនា មិន​ហៅថា​វេទនាខន្ធ មិនមែន​វេទនាខន្ធ មិន​ហៅថា​វេទនា។ មិនមែន​សញ្ញា មិន​ហៅថា​សញ្ញាខន្ធ មិនមែន​សញ្ញាខន្ធ មិន​ហៅថា​សញ្ញា។ មិនមែន​ពួក​សង្ខារ មិន​ហៅថា​សង្ខារក្ខន្ធ មិនមែន​សង្ខារក្ខន្ធ មិន​ហៅថា​សង្ខារ។ មិនមែន​វិញ្ញាណ មិន​ហៅថា​វិញ្ញាណក្ខន្ធ មិនមែន​វិញ្ញាណក្ខន្ធ មិន​ហៅថា​វិញ្ញាណ។
 [២៦] រូប ហៅថា​រូបក្ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ។ រូប ហៅថា​រូបក្ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញាខន្ធ។ រូប ហៅថា​រូបក្ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារក្ខន្ធ។ រូប ហៅថា​រូបក្ខន្ធ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណក្ខន្ធ។ វេទនា ហៅថា​វេទនាខន្ធ ខន្ធ​ទាំងឡាយ ហៅថា​រូបក្ខន្ធ។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637825314351384116
ទៅកាន់ទំព័រ៖