ព្រះត្រៃបិដក ភាគ ០៩

 [​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​ ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ ​ដែល​សង្ឃ​បាន​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ព្រោះ​អាបត្តិ​ណា​ ​នៅតែ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ដែល​ប្រហែលគ្នា​ ​នឹង​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​តិះដៀល​កម្ម១​ ​តិះដៀល​ពួក​ភិក្ខុ​ដែល​ធ្វើ​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​ ​អង្គ៥នេះ​ទេ​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​ហាម​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​ហាម​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ៍​នោះ​)​១​ ​ទទួល​នាទី​ ​ជាធំ​ក្នុង​វត្ត១​ ​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​ចោទ១​ ​រំលឹក១​ ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះ​ទេ​។​

​ចប់​អង្គ​មាន​ចំនួន១៨​ ​ដែល​សង្ឃ​មិន​ត្រូវ​រម្ងាប់​ក្នុង​បដិ​សារ​ណី​យក​ម្ម​។

ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636797913328587988
ទៅកាន់ទំព័រ៖